ស្លាប់ ៦នាក់​ និងរបួស ៨នាក់​ ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ថ្ងៃ១៩ មេសា​

0

ភ្នំពេញ​៖​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៦នាក់​បាន​ស្លាប់​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ​ដែល​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស ​ថ្ងៃ​ទី​១៩ ខែមេសា​ ឆ្នាំ​២០២០​ និង​បាន​បង្ក​ឲ្យ​មាន​មនុស្ស​របួសធ្ងន់ ៤នាក់ ​(៣នាក់​)​ និង​របួសស្រាល ៤នាក់ ​(​ស្រី៣នាក់​)​ ។​

ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ​ទូ​ទាំង​ប្រទេស បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ចំនួន​ ១៤នាក់​ នៅ​ថ្ងៃ​ទី​១៩ ​មេ​សា​ គឺ​កើតឡើង​ ដោយសារ​ហេតុការណ៍​ប៉ះទង្គិច​ ចំនួន៨លើក​ ៕