ថ្ងៃ១៧ មេសា បង្ក្រាបបទល្មើសគ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ៤១នាក់

0

ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន ៤១នាក់​ (​ស្រី0នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រាប បទល្មើស​គ្រឿងញៀន​ចំនួន ១២ករណី​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី១៧ ខែមេសា ។​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង ៤១នាក់៖​ ជួញដូរ​ ៥ករណី​ ឃាត់ ២២នាក់​ (​ស្រី0នាក់​)​ ។​ ប្រើប្រាស់ ​៧ករណី​ ឃាត់១៩នាក់​ (​ស្រី0នាក់​)​ ។​ ​

វត្ថុតាងចាប់យកសរុប៖ -មេតំហ្វេតាមីន(Ice) = ៦,៦២ក្រាម និង៤កញ្ចប់តូច។

លទ្ធផលខាងលើ ៦អង្គភាពបានចូលរួមបង្ក្រាប៖

+នគរបាល: ៦ឥអង្គភាព៖ ១/បាត់ដំបង៖ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់។ ២/កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ២,៣៨ក្រាម។ ៣/សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,១០ក្រាម។ ៤/ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣,៦៣ក្រាម។ ៥/ត្បូងឃ្មុំ៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់។ ៦/រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១៨នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៤កញ្ចប់តូច។

+កងរាជអាវុធហត្ថ: ១អង្គភាព៖ ១/ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៦១ក្រាម ៕