ក្លិប Bayern Munich នៅតែមានក្តីសង្ឈឹមខ្ពស់ថា នឹងអាចចុះហត្ថលេខាយកកីឡាករ Leroy Sane ក្នុងតម្លៃ ៦១លានផោន នារដូវកាលក្តៅនេះ ។
ក្លិបយក្សអាល្លឹម៉ង់ នៅតែចាប់អារម្មណ៍ កីឡាករអាល្លឺម៉ង់ ដែលកំពុងលេងនៅក្លិប Man City ថ្វីបើគាត់កំពុងស្ថិតក្នុងបញ្ជីរបួសក្តី។
រដូវកាលមុន ក្លិបមេឃខៀវ បានប្រកូកប្រកាសទាមទារតម្លៃ ១៤០ លានផោន ហើយកីឡាកររូបនេះ មិនព្រមបន្តកុងត្រាជាមួយក្លិបខណៈ កិច្ចសន្យាចុងក្រោយសល់តែ ១២ខែប៉ុណ្ណោះ ។
របាយការណ៍នៅក្នុងប្រទេសអាឡឺម៉ង់បានបង្ហាញថាក្រុម Bayern នឹងសំលឹងប្រើកត្តាទាំងពីរនេះដើម្បីព្យាយាមចាប់យកអតីតបុរស Schalke ដោយតម្លៃថោក។Pep Guardiola មិនបានបោះបង់ក្តីសង្ឃឹមក្នុងការបញ្ចុះបញ្ចូល Sane ឱ្យនៅបន្តទេហើយកិច្ចសន្យាថ្មីនៅតែមាននៅលើតុ ៕
