ថ្ងៃ១៣ មេសា បង្ក្រាប់បទល្មើសគ្រឿងញៀន ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ៤៧នាក់

0

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៤៧នាក់ (ស្រីម្នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន  ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន១៨ករណី  ទូទាំង ប្រទេស នៅថ្ងៃទី១៣ ខែមេសា ។

ក្នុងចំណោម ជនសង្ស័យ ទាំង ៤៧នាក់ ៖ជួញដូរ១៨ករណី  ឃាត់ខ្លួន៣៩នាក់ (ស្រីម្នាក់)។ ប្រើប្រាស់៣ករណី  ឃាត់ ៨នាក់(ស្រី ០នាក់ )  ។

វត្ថុតាង ដែល ចាប់ យក សរុប ក្នុង ថ្ងៃ ទី ១៣  ខែមេសា  រួម មាន៖  មេតំហ្វេតាមីន(Ice) = ២២០,៨១ក្រាម និង២៩កញ្ចប់តូច -មេតំហ្វេតាមីន(Wy) = ០,០៩ក្រាម។

+លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៖

នគរបាល: ១១អង្គភាពោ៖ ១/មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០៣,៤៩ក្រាម។ ២/បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៧,៣៨ក្រាម និងWy ០,០៩ក្រាម។ ៣/បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៣,០៨ក្រាម។ ៤/កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៨នាក់ ចាប់យកIce ១៥កញ្ចប់តូច។ ៥/កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៨២ក្រាម។ ៦/កំពត៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤,០២ក្រាម។ ៧/កណ្ដាល៖ ជួញដូរ ៤ករណី ឃាត់ ១៤នាក់ ចាប់យកIce ១២កញ្ចប់តូច។ ៨/កោះកុង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ។ ៩/ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច។ ១០/សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។ ១១/ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៦២ក្រាម។

កងរាជអាវុធហត្ថ : ៣អង្គភាព៖ ១/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៨០ក្រាម។  ២/ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៤០,១០ក្រាម។ ៣/ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤៩,៥០ក្រាម៕