ទំនងអាចទៅរួច Real Madrid ត្រៀមខ្លួនរួចរាល់សម្រាប់ Mane តម្លៃ១៥០លានផោនខណៈ Liverpool ចង់បាន Mbappe កាន់តែខ្លាំង

0

ក្លឹបយក្ស Real Madrid នៅមិនទាន់បានបោះបង់គំនិតចង់បានកីឡាករល្អបំផុតរបស់អាហ្វ្រិករដូវកាលមុន Sadio Mane នៅឡើយដោយសារព័ត៌មានជាច្រើនបានបញ្ជាក់ថាគ្រូបង្វឹកលោក Zinedine Zidane នឹងធ្វើការងារម្តងទៀតដើម្បីសុំចចារទិញកីឡាករស្បែកខ្មៅរូបនេះឲ្យបានពីអង់គ្លេស។

កាសែតអង់គ្លេស The Sun សរសេរថាតម្លៃខ្លួនដែលហង្សក្រហម Liverpool បានដាក់ប្រមាណជា១៥០លានផោនសម្រាប់លក់ Mane នោះគឺ Real Madrid បានត្រៀមវារួចរាល់ហើយ។កីឡាករManeក្រោយការចុះកុងត្រាថ្មីជាមួយនឹងក្លឹបកាលពី១៨ខែមុនទទួលបានប្រាក់កម្រៃត្រឹមតែ១៥ម៉ឺនផោនប៉ុណ្ណោះក្នុងមួយសប្តាហ៍ហើយកុងត្រាមានសុពលភាពរហូតដល់ឆ្នាំ២០២៣។

ហង្សក្រហម Liverpool ក៏បានដឹងពីស្ថានភាពនេះរួចរាល់ដែរព្រោះជឿជាក់ថា Real Madrid នឹងហ៊ានចាយលុយច្រើនជាងនេះសម្រាប់Maneដូចនេះក្លឹបបានងាកមកមើលនិងតាមដានរបស់កំពូលកីឡាករ Mbappe នៅ PSG ផងដែរព្រោះថាបើលក់ Mane បានលុយសម្រាប់ចាយក៏មិនសូវខ្វះនោះដែរ៕

ប្រែសម្រួល៖Lee