គ្រប់គ្នាបានមើលឃើញហើយថាកីឡាករប្រេស៊ីល Phillipe Coutinho ចាប់តាំងតែពីបានផ្ទេរចេញពី Liverpool មកលទ្ធផលដែលទទួលបានហាក់ដូចជាមិនសូវបានល្អប្រសើរឡើយដោយ Barcelona តែងតែមានបំណងចង់លក់រូបគេចេញមកវិញជាច្រើនដងហើយ។

ចុងក្រោយបានត្រឹមផ្ទេរទៅលេងនៅ Bayern Munich ក្នុងលក្ខណ្ឌខ្ចីជើងប៉ុន្តែកមិនអាចបំពេញតាមការចង់បានរបស់ក្លឹបអាល្លឺម៉ងនេះបានល្អដែរដោយក្លឹបមិនមានបំណងចង់ចាយលុយដើម្បីទិញកីឡាកររូបនេះឡើយខណៈដែលកុងត្រាខ្ចីជើងក៏កាន់តែជិតមកដល់។

ក្លឹបជាច្រើនទៀតដូចជា Man United, Spurs, Everton និង PSG ជាដើមសុទ្ធបានបង្ហាញបំណងចង់បានកីឡាករប្រេស៊ីលវ័យ២៧ឆ្នាំនេះដូចគ្នាដែរប៉ុន្តែចុងក្រោយគឺបានត្រឹមត្រឡប់ទៅវិញដោយសារតែមិនចង់ចំណាយលុយច្រើនសម្រាប់ Coutinho រូបនេះឡើយទោះបីជាក្លឹប Barcelona ពេលនេះចង់បានតែត្រឹម៧០លានផោនប៉ុណ្ណោះក្តី។

តោខៀវ Chelsea គឺជាក្លឹបចុងក្រោយដែលត្រូវបានគេដឹងថានៅតែបន្តពិភាក្សារកលទ្ធភាពផ្ទេរហើយជម្រើសចុងក្រោយមួយទៀតគឺការខ្ចីជើង Coutinho មួយរយៈសិនមុននឹងការទិញដាច់កីឡាកររូបនេះពីអេស្បាញមកអង់គ្លេសវិញ៕
ប្រែសម្រួល៖Lee
