កុំចេះតែហ៊ាន! ផ្កាយបួនក្លែងក្លាយម្នាក់ ត្រូវបានកម្លាំង អាវុធហត្ថឃាត់ខ្លួន

0

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានឃាត់ខ្លួន ក្រោយរកឃើញថា ប្រើប្រាស់ដោយខុសច្បាប់ នូវឯកសណ្ឋានជាអាទិ៍ ប្រើឯកសណ្ឋានយោធា សក្ដិនាយឧត្តមសេនីយ៍។

យោងតាមហ្វេសប៊ុក GRK News នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានបង្ក្រាបករណីប្រើប្រាស់ ដោយខុសច្បាប់នូវឯកសណ្ឋានជាអាទិ៍ ប្រើឯកសណ្ឋានយោធា សក្ដិនាយឧត្តមសេនីយ៍ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ណាំ កប ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅនៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

កម្លាំងបានដកហូតវត្ថុតាងសក្ដិស្មា ផ្កាយ៤ =១ គូរ, សក្ដិអាវប្រយុទ្ធ = ១ គូរ, ស្លាក ឈ្មោះ នាយឧត្តមសេនីយ៍=១, មេដាយ =១ កំប្លេ, ឯកសណ្ឋានប្រយុទ្ធ=១ កំប្លេ, សញ្ញាសំគាល់ នាយឧត្តមសេនីយ៍១ គូរ និងស្លាក ឈ្មោះ ហង់ សំណាង=១។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងបន្តស្រាវជ្រាវបន្ត។