នៅថ្ងៃព្រហស្បតិ៍នេះកាសែតអង់គ្លេស The Mirror បានចេញផ្សាយថាក្លឹបបិសាចក្រហម Man United កំពុងមមាញឹកខ្លាំងដែរដើម្បីស្វែងរកវិធីនិងកីឡាករសម្រាប់ជំនួស Paul Pogba។ក្នុងនោះមានកីឡាករម្នាក់ដែលកំពុងលេងនៅអ៊ីតាលីដែលត្រូវបានគេជឿជាក់ថាកំពុងទាក់អារម្មណ៍របស់ Man United។

ប៉ុន្តែទោះបិជាយ៉ាងណាក្តីកីឡាករ Sergej Milinkovic Savic ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Lazio ក៏ជាគោលដៅរបស់ក្លឹប Real Madrid, Juventus, PSG និង Chelsea ផងដែរដែលវាបាននឹងដាក់សំពាធឲ្យ Man United ក្នុងការងារនេះ។មកដល់ពេលនេះ Man Unitedបានបើកកិច្ចចចារគ្នារួចមកហើយអំពីលទ្ធភាពដោះដូរនារដូវក្តៅខាងមុខនេះយោងតាមប្រភពព័ត៌មាននៅអ៊ីតាលី។

គួរឲ្យដឹងដែរថាកីឡាករវ័យ២៥ឆ្នាំរូបនេះបានបង្ហាញទំរង់លេងយ៉ាងល្អជួយដល់ Lazio ប៉ុន្មានរដូវកាលចុងក្រោយនេះព្រមទាំង៥គ្រាប់រដូវកាលនេះផងមុនពេលដែលលីកត្រូវបានផ្អាកដោយសារបញ្ហាកូរ៉ូណា៕
ប្រែសម្រួល៖Lee
