ក្រុមបាល់ទាត់កំពូលទាំងបីនៃលីកកំពូលអង់គ្លេស Arsenal, Liverpool និង Manchester City សុទ្ធតែតាមដាន Houssem Aouar របស់ Lyon ។
ក្រៅពីក្រុម ទាំងបីខាងលើ ក្លិបធំពីរនៃលីកផ្សេងគ្នា គឺមាន Juventus និង Real Madrid ក៏បានចាប់អារម្មណ៍ទៅលើ តារាបាល់ទាត់ ដែលកំពុងរះរូបនេះផងដែរ ។
កីឡាករអាយុ ២១ឆ្នាំ ដែលលេងក្នុងតំណែងខ្សែបម្រើរបស់ក្លិបលីយ៉ុង យ៉ាងទៀងទាត់ នាបីរដូវកាលចុងក្រោយ ដោយបានបង្ហាញខ្លួន ១៣៣ ប្រកួត នឹងស៊ុតបញ្ចូលទីជូនក្លិបចំនួន ២៤គ្រាប់។

សម្រាប់ Houssem Aouar មិនទាន់បានបង្ហាញខ្លួនជូនក្រុមជម្រើសជាតិបារាំងនៅឡើយនោះទេ ។ តែសម្រាប់ក្រុមអាយុ ក្រោម២១ឆ្នាំ បានបង្ហាញខ្លួនលេងចំនួន ១៦ប្រកួត នឹងទទួល បានការចាប់អារម្មណ៍ពីក្លិបធំៗ មួយចំនួននៅទ្វីបអឺរ៉ុប ។
កីឡាករខ្សែបម្រើខាងលើ បច្ចុប្បន្ន កុងត្រារបស់គាត់ ជាមួយ លីយ៉ុង អូសបន្លាយរហូតដល់ឆ្នាំ ២០២៣ ។ ព័ត៌មាន The Sun ចុះថា កីឡាកវ័យក្មេងរូបនេះ នឹងមានតម្លៃ រហូតដល់ទៅ ៦៥លានផោន នារដូវកាលក្តៅនេះ។

កីឡាករដែលកំពុងលេងលើទឹកដីកំណើតរបស់ខ្លួន ក៏ទទួលបានការសរសើរពីសំណាក់កីឡាករ Messi ដោយតារាឆ្នើមរូបនេះបានលើកឡើងថា ពិតជាមានអារម្មណ៍ស្ងប់ស្ងែង ចំពោះគាត់ នៅពេលដែលបាល់នៅជាប់ជើងគាត់ ដោយមានគុណភាព និងបច្ចេកទេសល្អ ។

Pep Guardiola ក៏ធ្លាប់លើកសរសើរកីឡាករនេះ ហើយបានជួបគ្នានៅក្នុងផ្លូវរូងក្រោមដី នាពហុកីឡដ្ឋាន បន្ទាប់ពីមេឃខៀវ លទ្ធផល 2-2 ជាមួយលីយ៉ុង នៃពានរង្វាន់ Champions League កាលពីខែវិច្ឆិកាឆ្នាំ ២០១៨ ។
Pep បាននិយាយថា“ Houssem Aouar គឺជាកីឡាករដ៏ឆ្នើមម្នាក់គាត់ពិតជាមិនគួរឱ្យជឿ” ។ យើងនិយាយច្រើនណាស់អំពី Ndombele ប៉ុន្តែ Aouar ក៏ពូកែដែរ។ គាត់តែងតែមានអារម្មណ៍ស្ងប់ស្ងែងជាមួយនឹងបាល់នៅនឹងជើងរបស់គាត់ដែលមានគុណភាពបច្ចេកទេសល្អ។ “

ទស្សនាជំនាញគ្រប់គ្រងបាល់របស់ Houssem Aouar នៅលើទីលាន ៖
https://www.youtube.com/watch?v=zxHgltPUZ7I