Manchester United នឹងត្រូវប្រឈមរឿងថ្មីមួយទៀត ជាមួយកីឡាករ Alexis Sanchez នារដូវកាលក្តៅនេះ ដោយអតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំរូបនេះ បានធ្វើការបដិសេធ ក្នុងការកាត់ប្រាក់ឈ្នួលរបស់គាត់។

កីឡាករអាយុ ៣១ឆ្នាំរូបនេះ បានចំណាយពេលពេញមួយរដូវកាលជាមួយក្រុម Inter Milan លេងលក្ខណៈខ្ចីជើង ហើយរូបគេចង់ធ្វើការផ្លាស់ប្តូរ ជាលក្ខណៈអចិន្រ្តៃយ៍។
ទោះជាយ៉ាងណា ដោយសារតែប្រាក់ឈ្នួលប្រចាំសប្តាហ៍រហូតដល់ទៅ ៤៥០.០០០ ផោនក្នុងមួយសប្តាហ៍នឹងក្លាយជាឧបសគ្គដ៏ធំមួយនៅក្នុងការផ្លាស់ប្តូរ ។ នេះបើយោងតាមការចុះ ផ្សាយរបស់ Evening Standard ។

នៅ San Siro គាត់រកគ្រាប់បាល់បានតែ ១គ្រាប់ នៅលីកកំពូលអ៊ីតាលី ហើយបិសាចក្រហមនៅតែមានចំណែកក្នុងការបង់ប្រាក់ប្រចាំសប្តាហ៍ជូន កីឡាករសញ្ជាតិឈីលី ខាងលើ។
ទោះបីជាគេប្រាប់ថា Alexis Sanchez មិនមែនជាផ្នែកមួយនៃផែនការរបស់ Ole Gunnar Solskjaer ក៏ដោយ ប៉ុន្តែទំនងជាគាត់នឹងវិលចូលទឹកដីអង់គ្លេសវិញ ។
Sanchez អាចនឹងបញ្ចប់ការខ្ចីជើងម្តងទៀតនៅរដូវកាលក្រោយដោយ United បន្តតំឡើងប្រាក់ឈ្នួលរបស់គាត់ឬក្លឹបអាចទិញកិច្ចសន្យារបស់គាត់ដែលអនុញ្ញាតឱ្យគាត់ចាកចេញពីការផ្ទេរដោយឥតគិតថ្លៃ ៕
