កាសែតចិនស៊ិនហួនៅថ្ងៃចន្ទនេះបានសរសេរថាស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃក្លឹបបាល់ទាត់អាជីពនៅក្នុងប្រទេសអាល្លឺម៉ង់ក្នុងពេលនេះហាក់ដូចជាមិនសូវល្អឡើយគឺមានភាពអាក្រក់ហួសការរំពឹងទុកផង។
យោងតាមកាសែតកីឡាក្នុងស្រុក Kicker ផងដែរបានសរសេរថាក្លឹបអាល្លឺម៉ង់ចន្លោះពី១៣ទៅ៣៦ក្លឹបពីលីកទី១និងលីកទី២របស់ប្រទេសកំពុងប្រឈមមុខទៅនឹងការក្ស័យធនក្នុងករណីដែលការបិទទីក្រុងនិងការប្រកួតនៅតែមិនអាចដំណើរការបាននោះ។
គួរបញ្ជាក់ថាលីកក្នុងស្រុកជុំទី២៥ត្រូវបានផ្អាកដំណើរការទាំងស្រុងតាំងតែពីដើមខែមិនាដោយសារវិរុសកូរ៉ូណាប៉ុន្តែគណកម្មការបាល់ទាត់បានបង្ហាញបំណងថាធ្វើយ៉ាងណានឹងបញ្ចប់ទៅរដូវកាល២០១៩-២០២០នេះឲ្យបានត្រឹមខែមិថុនាហើយសង្ឃឹមថានឹងអាចដំណើរការប្រកួតឡើងវិញបានទាំងបិទទ្វារកីឡាដ្ឋាននៅក្នុងខែឧសភាខាងមុខ៕
ប្រែសម្រួល៖Lee