កម្មវិធីជាមួយតារាសិចម្នាក់ កីឡាករ Klye Walker ប្រឈមមុខនឹងប្រាក់ពិន័យដ៏ច្រើន

0

កាសែតអង់គ្លេស The Mirror នៅថ្ងៃចន្ទទី៦ខែមេសានេះបានឲ្យដឹងថាកីឡាករ Kyle Walker ខ្សែការពាររបស់ក្លឹបមេឃខៀវ Man City គឺកំពុងប្រឈមមុខទៅនឹងការទទួលរងពិន័យជាទឹកប្រាក់រហូតទៅដល់២៥០០០០ផោនបន្ទាប់ពីរូបគេបានធ្វើខុសទៅនឹងបម្រាមដែលចេញដោយរដ្ឋាភិបាលនៃប្រទេសអង់គ្លេស។

កីឡាកររូបនេះបានធ្វើការជប់លៀងយ៉ាងសប្បាយជាមួយនឹងតារាសិចម្នាក់កាលពីដើមសប្តាហ៍នេះទាំងដែលបម្រាមថ្មីរបស់រដ្ឋាភិបាលបានបញ្ជាក់ថាមិនឲ្យមានការជួបជុំណាមួយឡើយក្នុងស្ថានភាពវិរុសកូរ៉ូណាកំពុងតែឆ្លងខ្លាំងបែបនេះនោះ។កីឡាកររូបនេះបានអញ្ជើញតារាសិចដ៏ល្បីម្នាក់នេះមកដល់ផ្ទះរបស់ខ្លួនតែម្តងនៅក្នុងទីក្រុង Manchester ពោលគឺនៅមុនបន្តិចដែលរូបគេបានចេញវិដេអូជម្រុញឲ្យអ្នកគាំទ្រព្យាយាមរស់នៅក្នុងផ្ទះមួយរយៈ។

ទោះបីជាក្រោយមក Walker បានធ្វើការប្រកាសសូមទោសក្តីប៉ុន្តែក្លឹបហាក់ដូចជាមិនមានភាពលើកលែងឡើយចំពោះសកម្មភាពមួយនេះដែលមានន័យថាគេនឹងបាត់បង់ប្រាក់កម្រៃប្រមាណជា២សប្តាហ៍គឺ២៥០០០០ផោនខណៈដែលប្រាក់ប្រចាំសប្តាហ៍កីឡាករទទួលបាននោះគឺ១១០០០០ផោន៕

ប្រែសម្រួល៖Lee