ក្លឹបបិសាចក្រហម Man United និងតោខៀវ Chelsea នឹងក្លាយទៅជាក្លឹបតែ២ប៉ុណ្ណោះក្នុងការប្រជែងគ្នាដណ្តើមយកកីឡាករខ្សែប្រយុទ្ធ Jadon Sancho ពីក្លឹប Borussia Dortmund ប៉ុន្តែជឿជាក់ថានឹងមិនហ៊ានក្នុងតម្លៃ១០០លានផោនឡើយ។

Dortmund ត្រូវបានគេព្យាយាមធ្វើការងារយ៉ាងខ្លាំងដើម្បីទាក់ទាញក្លឹបធំៗនៅអ៊ឺរ៉ុបដើម្បីចាយលុយជាង១០០លានផោនទិញយកSanchoពីខ្លួនប៉ុន្តែជឿជាក់ថាមកដល់ពេលនេះសូម្បតែក្លឹបហង្សក្រហម Liverpool ក៏នឹងត្រូវដកខ្លួនចេញផងដែរ។នេះមានន័យថាក្លឹបតែ២ប៉ុណ្ណោះដែលនឹងត្រូវប្រជែងយក Sancho ពីអាល្លឺម៉ង់។

ក្លឹបតោខៀវ Chelsea ដែលទើបរួចពីការដាក់ពិន័យក្នុងការនាំចូលកីឡាករចំណូលថ្មីនោះមានលុយច្រើនសម្រាប់ចំណាយប៉ុន្តែបានបញ្ជាក់ជំហច្បាស់ហើយថានឹងមិនចង់ចំណាយលុយដល់១០០លានផោនសម្រាប់កីឡាករវ័យទើបតែ២០ឆ្នាំហើយលេងឲ្យក្រុមជម្រើសជាតិទើបតែបាន១១ដងដូចជា Sancho នៅឡើយពោលគឺបទពិសោធនៅតិចធៀបទៅនឹងកីឡាករតម្លៃជាង១០០លានផោនផ្សេងទៀត៕
ប្រែសម្រល៖Lee
