ទីបំផុតកីឡាករខ្សែប្រយុទ្ធអង់គ្លេសឆ្នើម Harry Kane បានចេញមកបញ្ជាក់សាជាថ្មីអំពីគោលជំហរបស់ខ្លួនពីអនាគតជាមួយនឹងក្លឹបមាន់ខ្នាយមាស Spurs ដោយនិយាយថាខ្លួនជាកីឡាករដែលមានមហិច្ឆិតាខ្លាំងណាស់ហើយនឹងមិនបន្តលេងដើម្បីតែធ្វើការកែប្រែទំរង់លេងរបស់ក្លឹបម្តងជា២ដងដដែលនោះទេ។

ប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ២៦ឆ្នាំរូបនេះត្រូវបានលេងជាមួយនឹងក្លឹបតាំងតែពីឆ្នាំ២០០៤មកម្ល៉េះហើយគិតមកដល់ពេលនេះរូបគេបានក្លាយទៅជាកីឡាករទី៣ហើយដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។Kane បានបញ្ជាក់ទៀតថាមនោសញ្ចេតនាតែមួយមុខគឺមិនអាចធ្វើឲ្យរូបគេក្លាយទៅជាកីឡាករល្អបំផុតលើលោកបានដូចបំណងឡើយ។

Kane និយាយដែរគេស្រលាញ់ក្លឹបស្រលាញ់អ្នកគាំទ្រណាស់ប៉ុន្តែដូចដែរធ្លាប់បានបញ្ជាក់ហើយថាប្រសិនបើគោលដៅរបស់ក្លឹបមិនត្រូវនឹងអ្វីដែលគេប៉ងប្រាថ្នាទេនោះរូបគេនឹងមិនបន្តនៅដើម្បីតែធ្វើការកែប្រែដដែលៗនោះទេ។ការបញ្ជាក់ចុងក្រោយនេះបានក្លាយទៅជាភ្លើងសញ្ញាខៀវសម្រាប់ក្លឹប Man United និង Real Madrid៕
ប្រែសម្រួល៖Lee
