ខ្សែប្រយុទ្ធវ័យ២0ឆ្នាំរបស់ Valencia រូបនេះ កំពុងទាក់ចិត្ត Liverpool

0

កីឡាករវ័យក្មេង Ferran Torres នៅរដូវកាលនេះត្រូវបានគេមើលឃើញថាជាកីឡាករម្នាក់ដែលកំពុងមានទំរង់លេងឡើងខ្លាំងនៅលីកកំពូលអេស្បាញក្រោយបានបង្ហាញស្នាដៃជូនក្លឹប Valencia និងជាពិសេសផងដែរគឺឈុតក្រោម២១ឆ្នាំរបស់ជម្រើសជាតិអេស្បាញហើយបច្ចុប្បន្នកំពុងទាក់ចិត្តក្លឹបធំៗជាច្រើនផងដែរ។

កាសែតអង់គ្លេស The Mirror បានសរសេរថាក្លឹបហង្សក្រហម Liver​po​o​l​ ​គឺ​ជា​អ្ន​ក​ដែ​លបា​ន​ធ្វើ​ស​ក​ម្ម​ភា​ព​តា​ម​ដា​ន​មើល​កី​ឡា​ក​រ​រូ​ប​នេះ​ខ្លាំង​ជា​ង​គេ​ប៉ុ​ន្តែ​​ក៏បានដឹងខ្លួនដែរថានឹងជួបបញ្ហាលំបាកដោយសារតែសូម្បីតែ Real Madrid និង Barcelona ក៏ជាអ្នកដែលមានបំណងចង់បានកីឡាករវ័យ២០ឆ្នាំនេះដូចគ្នាដែរ។

ទើបតែបានបង្ហាញខ្លួនឲ្យឈុតធំរបស់ Valencia នៅរដូវកាលនេះនិងថែមទាំងអាចមានឈ្មោះលេងនៅ Champion League ឲ្យក្លឹបនិងរកបាន២គ្រាប់នៅទីនោះព្រមទាំងជួយមិត្តរួមក្លឹបរកបានគ្រាប់បាល់ជាច្រើនមកហើយដែរកាលពីដើមរដូវកាល៕

ប្រែសម្រួល៖Lee