ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគ កូរូណា ក្លិបបាល់ទាត់ គិរីវង់សុខសែនជ័យ បានបង្ហាញវិធីដើម្បីរួមគ្នាបង្ការនិងទប់ស្កាត់ការរីករាលដាលនៃ មេរោគ កូរូណា នៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅលើពិភពលោក។
ចូលរួមកាត់ផ្តាច់ការចម្លងវីរុសកូវីដ១៩ ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត ឫក្នុងសហគមន៏របស់យើង នៅចំនុចទាំង ៧ ខាងក្រោមនេះ៖
១. លាងដៃអោយបានញឹកញាប់ជាមួយសាប៊ូនឹងទឹកស្អាត ឫអាល់កុល
២. ពេលក្អកឫកណ្តាល់ត្រូវខ្ទប់មាត់ និង ច្រមុះ ដោយប្រើកែងដៃ ឫក្រដាសអនាម័យ ហើយបោះចោលក្នុងធុងសម្រាមអោយបានត្រឹមត្រូវ។ ត្រូវលាងដៃចេញភ្លាមៗ
៣. ជៀសវាងយកដៃប៉ះពាល់មាត់ ច្រមុះ និង ភ្នែក
៤. កាត់បន្ថយការប្រមូលផ្តុំជួបជុំ
៦. ជៀសវាងការប៉ះពាល់អ្នកមានជំងឺផ្លូវដង្ហើមស្រួច ដូចជា គ្រុនក្តៅ ក្អក កណ្តាស់ឫ ផ្តាស់សាយ
៧. សម្អាត និង សម្លាប់មេរោគលើវត្ថុដែលប្រើប្រាស់
សូមរំលឹកថា ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ នឹងពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល២០២០ ត្រូវបានពន្យាពេលប្រកួត ដោយសារតែជំងឺថ្មីនេះផងដែរ ដោយមិនទាន់កំណត់ថ្ងៃវិលមកប្រកួតធម្មតាបាននោះឡើយដោយត្រូវរង់ចាំបញ្ហាជំងឺកូវីដនេះ ត្រូវបានបញ្ចប់ជាមុនសិន ខណៈគិតត្រឹមថ្ងៃនេះកម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសកូវិដនេះចំនួន ៩៣ នាក់ហើយ ស្របពេលដែលអ្នកជាស្បើយ ៦ នាក់៕
អត្ថបទ៖មៃ ចាន់បុត្រ




