Home ព័ត៌មានកីឡា Fellaini ផ្ទុកវីរុសកូវី​ដ១៩ ដែលជាករណីទី​១ នៅលីកកំពូលចិន​

Fellaini ផ្ទុកវីរុសកូវី​ដ១៩ ដែលជាករណីទី​១ នៅលីកកំពូលចិន​

0

អតីត ខ្សែបម្រើក្រុមបិសាចក្រហម Manchester United លោក Marouane Fellaini បានតេស្តរកឃើញផ្ទុក វីរុសកូរ៉ូណា១៩  ដែលត្រូវបានគេដឹងថា ជា​ករណីទី​១ ដែលកើតឡើង នៅក្នុងលីកកំពូលរបស់ចិន Chinese Super League ។​

កីឡាករខាងលើ បច្ចុប្បន្នលេងឲ្យក្លិប Shandong Luneng   ហើយ​ត្រូវបានគេដាក់ដាច់ដោយឡែក  បន្ទាប់ពីការតេស្តរកឃើញវីរុសកូរ៉ូណា ១៩ ។​

ក្នុងសេចក្តីថ្លែងការណ៍របស់ក្លិប បានឲ្យដឹងថា Marouane Fellaini កំពុងស្ថិតក្នុងការសង្កេត និងពិនិត្យព្យាបាល នៅឯមន្ទីរពេទ្យដែលបានកំណត់ ។ ក្លិបនឹងព្យាយាម​ប្រឹងប្រែង​ឲ្យអស់ពី សមត្ថភាព ដើម្បីព្យាបាល​កីឡាករ​រូបនេះ​ឲ្យជាសះស្បើយឡើងវិញ។

Fellaini បានផ្លាស់ទៅលេងនៅលីគកំពូលចិនពីក្រុមបិសាចក្រហម Manchester United កាលពីខែមករាឆ្នាំ ២០១៩ ។ កីឡាករប៊ែលហ្សិករូបនេះបង្ហាញខ្លួនបាន ៣៤ ប្រកួតអោយក្លឹបចិនខាងលើ៕​

 

 

 

 

 

 

 

 

Previous articleស្ថានីយ៍រ៉ាដាទី២ នៅកំពង់ធំ ចំណាយជាង ៧លានដុល្លារ នឹងចាប់ផ្ដើមសាងសង់នៅឆ្នាំក្រោយ (Video)
Next articleមូ​ល​ហេ​តុ​ទាំ​ង​នេះ​ដែ​ល Man United គួ​រ​តែ​ចា​យ​លុ​យ ៨​០​លា​ន​ផោ​ន​ទិ​ញ Koulibaly