Alli ជ​ប់​លៀ​ង ២​យ​ប់​ជា​ប់​គ្នា​ ក្រោ​យ​ក្លឹ​ប​ប្រ​កា​ស​ផ្អា​ក​រ​ដូ​វ​កា​ល​ប​ណ្តោះ​អា​ស​ន្ន​ ដោ​យ​សា​រ​កូ​រ៉ូ​ណា

0

កាសែតអង់គ្លេស The Sun នៅថ្ងៃចន្ទនេះបានសរសេរថា កីឡាករខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ របស់ក្លឹបមាន់ខ្នាយមាស Spurs កីឡាករ Dele Alli ទើបតែត្រូវបានគេដឹងថា រូបគេបានចូលរួមក្នុងពិធីជប់លៀងដល់ទៅ២យប់ជាប់គ្នា បន្ទាប់ពីការប្រកាសផ្អាករដូវកាលបណ្តោះអាសន្ន របស់ Premier League នាពេលកន្លងមក។

ភាគច្រើនកីឡាកររូបនេះ បានចូលរួមកម្មវិធីជប់លៀង ដែលមានទាំងវត្តមានរបស់មិត្តស្រីនាង Ruby ព្រមទាំងមិត្តភ័ក្តមួយចំនួនផង និងរហូតដល់យប់ជ្រៅ។ ក្នុងវិដេអូដែលត្រូវបានថតលេង ក៏ត្រូវបានគេមើលឃើញមានវត្តមាន របស់មិត្តរួមក្រុមជម្រើសជាតិដូចជា Kyle Walker, Jame Maddison, Ben Chiwell និង Riyad Mahrez ផង។

គួរបញ្ជាក់ដែរថា ជាក់ស្តែង Alli ដែលរកចំណូលបាន ១០ម៉ឺនផោនក្នុងមួយសប្តាហ៍នោះ ក៏ស្ថិតនៅក្នុងចំណោមកីឡាកររាប់រយនាក់ របស់លីកកំពូលអង់គ្លេស ដែលត្រូវបានដាក់បម្រាម ឲ្យរក្សាខ្លួននៅក្នុងផ្ទះ ក្នុងពេលដែលកូរ៉ូណាកំពុងវាយលុកខ្លាំងនៅអង់គ្លេស៕

ប្រែសម្រួល៖Lee