ស​ង្ស័​យ​ថា Man United នឹ​ង​បា​ត់​ប​ង់ Bellingham ទៅ​ឲ្យ Dortmund ដូច Haaland

0

កន្លងមកយើងបានហើយដឹងថា ក្លឹបបិសាចក្រហម Man United គឺជាអ្នកដែលបានតាំងចិត្តខ្លាំងជាងគេ ក្នុងការចចារចង់បានកីឡាករវ័យក្មេង Jude Bellingham ឲ្យបាននៅរដូវក្តៅខាងមុខ ប៉ុន្តែជឿជាក់ថា នឹងអាចបាត់បង់ទៅឲ្យក្លឹប Dortmund ដូចកាលគ្រាដែលបាត់បង់ Haaland ដែរ។

ប្រភពដែលចេញផ្សាយដោយ The Sun នៅថ្ងៃចន្ទ ទី២៣ ខែមិនា នេះ បានសរសេរថា អ្វីដែលសំណើរ របស់ក្លឹបយក្សអង់គ្លេសមួយនេះ ត្រូវបានគេជឿជាក់ បែរជាមានទំហំតិចជាងអ្វីដែល Borussia Dortmund មាននៅលើតុចចារ សម្រាប់យុវជនឆ្នើមវ័យទើប ១៦ឆ្នាំរូបនេះ។

ទោះបីជាមិនបានបញ្ជាក់ថា សំណើរ និងលក្ខណ្ឌដែលមានភាពល្អប្រសើរនោះមានកម្រិតប៉ុណ្ណាក្តី ប៉ុន្តែគេក៏បានដឹងដែរ នៅមានក្លឹបធំៗផ្សេងទៀត ក៏ត្រៀមដាក់សំណើរសម្រាប់កីឡាករតម្លៃខ្លួន ៣០លានផោនរូបនេះផងដែរដូចជា Chelseaនិង Bayern Munich៕

ប្រែសម្រួល៖Lee