ក្រុមគ្រូពេទ្យជំនាញចិន ៧នាក់ បានមកដល់កម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩

0

ភ្នំពេញ៖ ក្រុមគ្រូពេទ្យជំនាញការ ព្យាបាលជំងឺកូវីត១៩ របស់ប្រទេសចិន ចំនួន ៧នាក់ និងជំនួយសម្ភារៈបរិក្ខាពេទ្យជាង ៤តោន នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ បានមកដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ច្រកវីអាយភី តាមជើងយន្តហោះពិសេស ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។

នេះជាក្រុមគ្រូពេទ្យជំនួយទី១ របស់ប្រទេសចិនទៅកាន់ប្រទេសអាស៊ាន ខណៈដែលជំងឺកូវីត១៩ កំពុងរាតត្បាតក្នុងតំបន់ និងទូទាំងសកលលោកគួរឲ្យព្រួយបារម្ភ។ ក្នុងឱកាសនោះដែរលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ច ក្រុមគ្រូពេទ្យជំនាញទាំង ៧នាក់ ដោយផ្ទាល់ផងដែរ ។

សូមរំលឹកថា គិតត្រឹមយប់ថ្ងៃទី២២ មីនា ក្រសួងសុខាភិបាលកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨៤ករណី (ស្រី២១នាក់ ស្រី៦៣នាក់) ក្នុងនោះមានជនជាតិចិនម្នាក់ (នៅខេត្តព្រះសីហនុ ជាសះស្បើយ) អង់គ្លេស ៣នាក់ (ក្នុងនោះមានម្នាក់ជាសះស្បើយ) កាណាដាម្នាក់ ប៊ែលហ្សិកម្នាក់ បារាំង ៣៣នាក់ (ក្នុងនេះមានកូនតូចអាយុ ៤ខែ) ម៉ាឡេស៊ី ១២នាក់ និងខ្មែរ ៣៣នាក់ ៕