លោក សុក វាសនា៖ មិនអាចហាត់ជាក្រុម តែបានឲ្យកីឡាករហ្វឹកហាត់ដោយខ្លួនឯង

0

ភ្នំពេញ៖ បន្ទាប់ពីគណៈកម្មការប្រកួតពានរង្វាន់បាល់ទាត់បានចេញសេចក្តីប្រកាសថាដើម្បីទប់ស្កាត់និងបង្ការការរាលដាលវីរុសកូវីដ១៩ ការប្រកួតត្រូវបានពន្យាពេលប្រកួតជាបណ្ដោះអាសន្ន សម្រាប់ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគ រដូវកាល ឆ្នាំ២០២០ ។

ក្រៅតែអំពីការប្រកួតផ្អាក់ការហ្វឹកហាត់ក៏មិនអាចប្រមូលផ្តុំបានដែរ ដូច្នេះហើយគ្រូបង្វឹកក្រុម អាសុីអឺរ៉ុប យូណាយធីន បានរៀបចំយ៉ាងណាកុំឲ្យកីឡាករធ្លាក់សមត្ថភាព ពោលគឺ លោក សុក វាសនា បានលើកឡើងថា៖ មិនអាចចោលការហ្វឹកហាត់ទាំងស្រុងទេ ដោយគ្រាន់តែកាត់បន្ថយថ្ងៃប៉ុណ្ណោះ ព្រោះម្យ៉ាងចូលឆ្នាំខ្មែរក៏ជិតចូលមកដល់ផង។ ក្រុមការងារក៏បានឲ្យកីឡាករហ្វឹកហាត់ខ្លួនឯង បង្ការការធ្លាក់សមត្ថភាព។ ការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League ២០២០ ចាប់ពីសប្ដាហ៍ទី៦តទៅ បូករួមទាំងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានលើកពេលមួយរយៈសិនបន្ទាប់ពីផ្ទុះការរីករាលដាលជំងឺ COVID 19។

គួរបញ្ជាក់ផងដែរថា ក្រុមអាសុីអឺរ៉ុប យូណាយធីត កំពុងឈរលេខ៨ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ គិតត្រឹមសប្តាហ៍ទី៥ ដោយឆ្លងកាត់ ៥ ប្រកួត ឈ្នះ ២ ស្មើ ១ នឹងចាញ់ ២ លើក កំពុងមាន ៧ ពិន្ទុក្នុងដៃ៕