កាំភ្លើងធំ ដាក់គោលដៅប្រជែង​ជាមួយ សេវីឡា យកខ្សែបម្រើក្លិបហុល្លង់​

0

ក្លិបកាំភ្លើងធំ បានដាក់សំណើរទៅកាន់ ក្លិប Fryenoord  ក្នុងទំហំសាច់ប្រាក់ ២៥លានផោន ដើម្បីចុះហត្ថលេខាយក កីឡាករ Orkun Kokcu នារដូវកាលនេះ ។ នេះបើយោងតាម Metro បានចុះផ្សាយ។​

គ្រូបង្វឹក Arteta បានកំណត់អត្តសញ្ញាណកីឡាករ ដែលត្រូវលេង​ក្នុងលក្ខណ្ឌ​របស់គាត់ យ៉ាងល្អប្រសើរ  ដោយចង់បានកីឡាករ​អាយុ ១៩ឆ្នាំ ដោយកុងត្រា​ជា​អចិន្ត្រៃយ៍ ។​

គេហទំព័រ La Razon ក៏បានចុះផ្សាយផងដែរថា ក្លិប Servilla កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើ Orkun Kokcu  ដោយប្រើអ្នកតំណាង​ទៅចរចា យកកីឡាកររូបនេះ មកកាន់ ទឹកដីអេស្ប៉ាញ​។

Sevilla ចង់បញ្ចុះបញ្ចូល Kokcu  ជាមួយអនាគតរបស់គាត់នៅ La Liga ជាជាង Premier League ហើយភាគីអេស្ប៉ាញចាត់ទុកគាត់ជាគោលដៅលេខ ១ របស់ពួកគេដើម្បីពង្រឹងតំបន់បម្រើ។

ទោះបីជាយ៉ាងណាក្តី កាំភ្លើងធំកំពុងប្រជែងដូចគ្នា ដោយផ្តល់តម្លៃខ្លួនមួយដ៏ល្អប្រសើរ គឺចំនួន ២៥លានផោន  ដែលជាតួរលេខមួយ ធ្វើឲ្យ Servilla ពិបាកនឹងធ្វើការប្រកួតប្រជែង ៕