ខ្សែការពារវ័យ៣២ឆ្នាំរូបនេះក៏ជាគោលដៅរបស់តោខៀវ Chelsea ដែរ

0

ទោះបីជាកន្លងមកគ្រូបង្វឹកក្លឹបតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Frank Lampard បានប្រើប្រាស់កម្លាំងកីឡាករក្មេងៗច្រើនជាងកីឡាករដែលមានបទពិសោធក្តីប៉ុន្តែចុងក្រោយនេះតាមការអះអាងដោយរបាយការណ៍ចេញពីប្រទេសអង់គ្លេសជឿជាក់ថាពេលនេះក្លឹបកំពុងចាប់អារម្មណ៍ទៅលើខ្សែការពារវ័យចំណាស់ម្នាក់ដែលមានអាយុ៣២ឆ្នាំ។

ក្លឹបសង្ឃឹមថាកីឡាករដែលមានបទពិសោធរូបនេះនឹងអាចជួយធ្វើឲ្យប្រសើរឡើងនៃតំបន់ការពាររបស់ខ្លួន។កីឡាករ Francesco Acerbi បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Lazio ហើយក៏មានក្លឹបInter Milan បានបង្ហាញចំណាប់អារម្មណ៍ជាមយនឹងកីឡាកររូបនេះផងដែរ។

Acerbi ជាកីឡាករសំខាន់របស់ក្លឹប Lazio ក្រោមការដឹកនាំរបស់លោក Simeone Inzaghi រដូវកាលនេះដោយបានជួយឲ្យក្លឹបឡើងទៅដល់លេខរៀងទី២ក្នុងតារាងបច្ចុប្បន្នមានតែ១ពិន្ទុប៉ុណ្ណោះឈរពីក្រោយក្រុមជើងឯកចាស់និងកំពុងនៅលេខរៀងទី១គឺ Juventus មុនការមកដល់នៃកូរ៉ូណាក្នុងប្រទេសអ៊ីតាលី៕

ប្រែសម្រួល៖Lee