Lewandowski និយាយថា CR7 និង Ramos កាលពីឆ្នាំ២០១៧ធ្លាប់ព្យាយាមលួងលោមគាត់ម្តង

0

ជាអត្ថបទមួយគួរឲ្យចាប់អារម្មណ៍ដែលត្រូវបានចេញផ្សាយនៅថ្ងៃសុក្រទី២០ខែមិនានេះដោយកាសែតអង់គ្លេស The Mirror ថាកីឡាករខ្សែប្រយុទ្ធ Robert Lewandowski ធ្លាប់ត្រូវបានក្លឹបយក្សអេស្បាញ Real Madrid បានលួងលោមយ៉ាងខ្លាំងក្លាកាលពី៣ឆ្នាំកន្លងទៅ។

កីឡាករវ័យ៣១ឆ្នាំរូបនេះចុងក្រោយបានសារភាពថានេះជាការពិតមែនដោយក្នុងនោះមានទាំងការព្យាយាមបញ្ចុះបញ្ចូលដោយកីឡាករ CR7 និងកីឡាករខ្សែការពារ Segio Ramos ផងកាលពីឆ្នាំ២០១៧គ្រាដែល Real Madrid យកឈ្នះ Bayern Munich ក្នុងលទ្ធផល៦ទល់នឹង៣ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League។

Lewandowskiត្រូវបានគេចាត់ថាជាខ្សែប្រយុទ្ធដ៏មានឥទ្ធិពលមួយក្នុងចំណោមកីឡាករចំណាត់ថ្នាក់ពិភពលោកនៅពេលនេះដោយការបង្ហាញខ្លួនមិនបាន៦រដូវកាលឡើយឲ្យBayern Munichគេអាចរកបានដល់ទៅ២៣០គ្រាប់ក្នុងការបង្ហាញខ្លួន២៧៥ដង៕

ប្រែសម្រួល៖Lee