ថ្ងៃ១៩ មីនា បង្រ្កាបបទល្មើសគ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២៣នាក់

0

ភ្នំពេញ: យោងតាមរបាយការណ៍ សរុបរបស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន ខុសច្បាប់ ដែលបានអនុវត្តច្បាប់ ប្រចាំថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០ បានឲ្យដឹងថា លទ្ធផលបង្ក្រាប (ករណីជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែឆ្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់) ចំនួន ១២ករណី ឃាត់ ២៣នាក់ ។

វត្ថុតាងចាប់យកសរុប: មេតំហ្វេតាមីន(Ice) = ៤៧,២៩ក្រាម និង២កញ្ចប់តូច។
-ប្រភេទបទល្មើស៖ +ជួញដូរ ៧ករណី ឃាត់ ១៥នាក់ +ប្រើប្រាស់ ៥ករណី ឃាត់ ៨នាក់ ។

លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល : ៨អង្គភាព
១ / មន្ទី៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៦,៧៧ក្រាម។
២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ០ករណី ឃាត់ ១នាក់។
៣ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១០,៦៦ក្រាម។
៥ / កណ្ដាល៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ២៥,១៦ក្រាម។
៦ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៧០ក្រាម។
៧ / ស្វាយរៀង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៨ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច ៕