ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យ លេខ នស/រកត/០៣២០/៣៦០ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ត្រាស់បង្គាប់ តែងតាំងចៅក្រមសាលាឧទ្ធរណ៍តំបន់ ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ចំនួន ១៨ រូប។

