Home ព័ត៌មានកីឡា គ្រូទ័ព៖ ក្រុមចាយលុយច្រើនមិនប្រាកដថាឈ្នះទេ

គ្រូទ័ព៖ ក្រុមចាយលុយច្រើនមិនប្រាកដថាឈ្នះទេ

0

ភ្នំពេញ៖ បន្ទាប់ពីជួយក្រុម កងយោធពលខេមរភូមិន្ទ យកឈ្នះម្ចាស់ផ្ទះ វិសាខា ១ទល់នឹង០ ក្នុងជំនួបពាន Metfone Cambodian League សប្ដាហ៍ទី៥ កាលថ្ងៃអាទិត្យ ទី១៥ មីនា គ្រូបង្គោល ទេព ឡុងរចនា បានបោះសម្តីថា”ក្រុមដែលចាយលុយច្រើនមិនប្រាកដថាឈ្នះនោះទេ”។

លោក ទេព ឡុងរចនា បានរៀបរាប់ថា៖យើងដឹងថា វិសាខា គឺជាក្រុមដ៏ខ្លាំងមួយ អ៊ីចឹងពួកគេប្រាកដជាមានឱកាសវាយប្រយុទ្ធច្រើនមកលើយើង ដូច្នេះយើងបានរៀបចំយ៉ាងណាការពារឲ្យខ្លាំងដែរកុំឲ្យពួកគេរកគ្រាប់បាល់បាន ហើយយើងព្យាយាមវាយបកវិញនៅពេលមានឱកាស។ ហើយក៏បនបន្ថែមទៀតថា ក្រុមដែលមានលុយច្រើនមិនប្រាកដថាអាចរកជ័យជម្នះរហូតនោះទេ។

គួរបញ្ជាក់ថា គ្រាប់បាល់ជ័យជម្នះតែមួយគត់របស់ក្រុមទ័ព កើតឡើងតាមរយៈការតែតបញ្ចូលទីដោយកីឡាកតរ ណារ៉ុង កក្កដា នៅនាទីទី៥៩ នាកីឡដ្ឋានព្រីនស៍ របស់វិសាខា ៕

 

 

Previous articleCDC៖ អ្នកដំណើរម្នាក់នៅថ្ងៃទី 09-03-2020 លើជើងហោះហើរលេខ PG933 មកពី បាំងកក(BANGKOK) បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ 
Next articleនាវាដែលវៀតណាម មិនឲ្យចត ដោយសារភ័យខ្លាចវីរុសកូរ៉ូណា បានមកដល់កម្ពុជា២គ្រឿង វិញហើយ