ភ្នំពេញ៖ គេហទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឲ្យដឹងនៅថ្ងៃទី១៦មីនានេះថា”អ្នកដំណើរម្នាក់នៅថ្ងៃទី 09-03-2020 លើជើងហោះហើរលេខ PG933 មកពី បាំងកក(BANGKOK) បានធ្វើតេស្តវិជ្ជមាន ជំងឺកូវីដ-១៩ ។ប្រសិនបើអ្នកនៅលើ ជើងហោះហើរ តែមួយខាងលើ ហើយអង្គុយនៅជួរទី 22, 23, 24, 25, ឬ 26 អ្នកត្រូវទាក់ទង ទៅក្រសួងសុខាភិបាល ដោយទូរស័ព្ទ ទៅលេខ ១១៥ ។
សម្រាប់ អ្នកដំណើរផ្សេងទៀត ដែលធ្វើដំណើរតាម ជើងហោះហើរលេខ PG933 អ្នកត្រូវត្រួតពិនិត្យ តាមដានសុខភាព របស់អ្នករយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលជើងហោះហើរ ចុះចតនៅប្រទេសកម្ពុជា ហើយទាក់ទង ក្រសួងសុខាភិបាល ដោយទូរស័ព្ទទៅលេខ ១១៥ ប្រសិនបើអ្នកមាន រោគសញ្ញាណាមួយ” ៕