ក្រុមខ្លាំងប៉ះគ្នា ខណៈដែលក្រុមស្គាល់ត្រឹមបរាជ័យជួបគ្នាស្វែងរកជ័យជម្នះលើកដំបូង

0

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាល២០២០ នៃសប្តាហ៍ទី៥ ដោយក្រុមខ្លាំងជួបគ្នា ២គូ ខណៈដែលក្រុមស្គាល់តែបរាជ័យ សូលទីឡូអង្គរ ប្រកួតជាមួយ នគរបាលជាតិ នាវេលាម៉ោង ៣៖៣០ នាទីរសៀល នាកីឡដ្ឋាន អេ អ៊ី យូ ស្ពតផាក។

ក្រុមខ្លាំងដែលត្រូវប៉ះគ្នា នាថ្ងៃអាទិត្យនេះ រួមមាន អង្គរថាយហ្គឺរ ប្រកួតជាមួយ ភ្នំពេញក្រោន នាម៉ោង ៦ ល្ងាច លើវាលស្មៅធម្មជាតិកីឡដ្ឋានស្មាត អរ អេស អិន ខណៈ វិសាខា ទទួលស្វាគមន៍ កងយោធពលខេមរភូមិន្ទ ម៉ោងដំណាលគ្នា នាកឡដ្ឋានព្រីនស៍ ។ ចំណែកក្រុមមិនទាន់ស្គាល់ជ័យជម្នះ គិរីវង់សុខសែនជ័យ ត្រូវទទួលភ្ញៀវ ណាហ្គាវើលដ៍ នាវេលាម៉ោង ៣៖៣០ នាទីរសៀល លើកីឡដ្ឋានគិរីវង់ ខេត្តតាកែវ។

គួររំលឹកថា រាល់ការប្រកួតនៅក្នុងលីគកំពូលកម្ពុជានឹងត្រូវបានធ្វើការស្ទង់កម្តៅ ទាំងកីឡាករ អ្នកគាំទ្រ រួមទាំងអ្នកសារព័ត៌មានផងដែរ៕