បន្ទាប់ពីការប្រជុំថ្ងៃនេះត្រូវបានគេសំរេចចិត្តជាឯកច្ឆន្ទក្នុងការព្យួរក្របខ័ណ្ឌ Premier League ដោយមានគោលបំណងវិលត្រឡប់មកវិញនៅថ្ងៃទី ៤ ខែមេសាដោយទទួលបានដំបូន្មានពីខាងវេជ្ជសាស្ត្រនិងលក្ខខណ្ឌនានានៅពេលនោះ។
នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Premier League លោក Richard Masters បាននិយាយថា“យើងសូមជូនពរដល់ Mikel Arteta និង Callum Hudson-Odoi ជាសះស្បើយឆាប់ និងអ្នកដែលឆ្លងមេរោគខនវីឌ19ទាំងអស់នៅក្នុងស្ថានភាពដែលមិនធ្លាប់មានពីមុននេះយើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្លឹបរបស់យើង FA Cup និង League Cup អាចធានាដល់អ្នករាល់គ្នាថាសុខភាពនិងសុខុមាលភាពរបស់កីឡាករបុគ្គលិកនិងអ្នកគាំទ្រគឺជាអាទិភាពរបស់យើង” ។
ដើម្បីប្រយុទ្ធប្រឆាំងនិងវីរុសកូរូណា Premier League បានរៀបចំកាលវិភាគប្រកួតជាថ្មី មិនត្រឹមតែលីកអាជីប រឺក៏យុវជនក៏ត្រូវបានលើកពេលដើម្បីធានាបានការឆ្លងពីវីរុសនេះ ហើយប្រសិនបើមានការប្រែប្រួលណាមួយ Premier League នឹងជំរាបជូនជាព័ត៌មាន ៕