ភ្នំពេញ៖ យោងតាមផេក គណៈឱសថការីកម្ពុជា បានឲ្យដឹងថា ឱសថស្ថានមួយកន្លែងនៅម្ដុំអូឡាំពិកបានលក់ឧបករណ៍វាស់កំដៅសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ទៅឲ្យអតិថិជនដើម្បីយកទៅប្រើលើមនុស្ស ។
ផេកខាងលើបានបន្តថា «ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋអំពីឱសថស្ថានមួយកន្លែងនៅម្ដុំអូឡាំពិកបានលក់ឧបករណ៍វាស់កំដៅសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ទៅឲ្យអតិថិជនដើម្បីយកទៅប្រើលើមនុស្ស។ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ គណៈឱសថការីរាជធានីភ្នំពេញបានចុះធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ឱសថស្ថានមិនឲ្យមានបាតុភាពនេះកើតឡើងម្ដងទៀត។
សូមសាធារណៈជនជ្រាបជាព័ត៌មាន» ៕

