គ្រូបង្វឹកចចកក្បាលលឿងលោក Brendan Rodgers បានឲ្យដឹងថា ក្លិបបានធ្វើតាមដំបូន្មានរបស់វេជ្ជបណ្ឌិត ហើយកីឡាករ៣នាក់នោះ យើងក៏មិនបញ្ចេញឈ្មោះដែរ ដោយត្រូវដាក់ នៅដាច់ដោយឡែកពីក្រុម ។
នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត ជាមួយ Watford លោកបានបញ្ជាក់ថា យើងមានបញ្ហាតិចតួចណាស់ ដែលមានកីឡាករ ដែលបានបញ្ចេញរោគសញ្ញា។ យើងបានអនុវត្តតាម នីតិវិធី ហើយពួកគេត្រូវបានទុកឲ្យឆ្ងាយពីក្រុម។ សម្រាប់ការប្រកួតរវាងក្រុមទាំងពីរ និង ក្រុមផ្សេងៗទៀតនៅលីកកំពូលអង់គ្លេស នៅតែប្រកាន់ជំហរថា នឹងអាចបន្តការប្រកួត ថ្វី បើមាន បញ្ហារីករាលដងឆ្លងជំងឺខូវីដ១៩ ៕