ក្រោយពេលដែលស្ថានភាពនៃការរាតត្បាតរបស់កូរ៉ូណាកាន់តែអាក្រក់ឡើងជាពិសេសនៅក្នុងតំបន់អ៊ឺរ៉ុបនោះពេលនេះកាសែតអង់គ្លេស The Mirror បានជឿជាក់ថាប្រធានគណកម្មការបាល់ទាត់របស់ប្រទេសទាំងឡាយនៅទ្វីបនេះកំពុងតែចាប់ផ្តើមការសម្រេចចិត្តក្នុងការលប់ចោលព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០។
គឺជាកិច្ចពិភាក្សាមួយកាលពីថ្ងៃអង្គារដើមសប្តាហ៍ រវាងគណកម្មការបាល់ទាត់អ៊ឺរ៉ុបហៅកាត់ថា UEFA ព្រមទាំងតំណាងគណកម្មការបាល់ទាត់របស់ប្រទេសទាំងឡាយក្នុងតំបន់ហើយជឿជាក់ថាការពន្យាពេលនេះនឹងត្រូវធ្វើឡើងរហូតដល់ខែមិថុនាឆ្នាំ២០២១ជំនួសវិញ។
ទោះបីជាយ៉ាងណាក្តី UEFA នឹងបន្តដំណើរការព្រឹត្តិការណ៍ Champion League និង Europa League រដូវកាលនេះរហូតដល់បញ្ចប់ក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឺងបំផុតដើម្បីបង្ការការឆ្លងនូវជំងឺមួយនេះបន្ថែមទៀត៕
ប្រែសម្រួល៖Lee