Home សង្គម នាវាដឹកអ្នកដំណើរ ឬភ្ញៀវទេសចរបរទេស មិនត្រូវបានអនុញ្ញាតឲ្យចូលកម្ពុជាតទៅទៀត ដើម្បីបង្ការជំងឺកូវីដ១៩

នាវាដឹកអ្នកដំណើរ ឬភ្ញៀវទេសចរបរទេស មិនត្រូវបានអនុញ្ញាតឲ្យចូលកម្ពុជាតទៅទៀត ដើម្បីបង្ការជំងឺកូវីដ១៩

0

ភ្នំពេញ៖ ស្របពេលដែលពិភពលោកកំពុងមានការព្រួយបារម្ភខ្លាំង​ ពីការរីករាលដាលជាសកលនៃជំថឺកូវីដ១៩នោះ កម្ពុជា បានសម្រេចផ្អាកមិនអនុញ្ញាតឲ្យនាវាដឹកអ្នកដំណើរ ឬដឹកអ្នកទេសចរចូលចត ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការសម្រេចជាថ្មី ដើម្បីបង្ការការរីករាលដាលនៃជំងឺឆ្លង COVID-19 ។

យោងតាមលិខិតរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ជម្រាបជូនម្ចាស់នាវា និងភ្នាក់ងារនាវា នៃនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរ នៅថ្ងៃទី១៣ ខែមីនានេះ បញ្ជាក់ថា «ដោយមានការចាំបាច់ ក្នុងការបង្ការការរីករាលដាលនៃជំងឺឆ្លង COVID-19 ពីអ្នកដំណើរបរទេស ដែលធ្វើដំណើរតាមនាវា អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សម្រេចផ្អាកការអនុញ្ញាតចូល នៃនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរ ចូលមកក្នុងកម្ពុជា ពីថ្ងៃនេះតទៅ រហូតដល់មានការសម្រេចជាថ្មី»។

Previous articleក្រសួងអប់រំ បង្កើតកម្មវិធីសិក្សា តាម​ប្រព័ន្ធ​អ៊ីនធឺណិត សម្រាប់​ជួយ​សិស្ស ​ដែលផ្អាក​ការ​សិក្សា​បណ្ដោះអាសន្ន​ ដោយសារជំងឺកូវីដ១៩
Next articleដូចជាច្បាស់ហើយដែរពានអ៊ឺរ៉ូឆ្នាំ២០២០នេះនឹងត្រូវលប់ចោល