ភ្នំពេញ៖ ទីបំផុតក្រោយការភ័យខ្លាចនាពេលកន្លងមកនៅថ្ងៃនេះគេបានអះអាងថាខ្សែការពាររបស់ក្លឹប Juventus កីឡាករ Daniele Rugani គឺត្រូវរកឃើញថាមានឆ្លងជំងឺកូរ៉ូណាហើយពេលនេះលីកកំពូលអ៊ីតាលីកំពុងដុតដៃដុតជើងដើម្បីធ្វើការទៅដំណាក់កាលបន្ទាប់លើរឿងនេះ។
ទោះបីជាយ៉ាងណាក្នុងពេលដំបូងបែបនេះគេនឹងត្រូវស្វែងរកមនុស្សដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងកីឡាករវ័យ២៥ឆ្នាំរូបនេះទាំងអស់ជាមុនសិនដើម្បីយកមកធ្វើតេស្តឬដាក់ឲ្យដាច់ដោយឡែកជាមុន។
Rugani បានក្លាយទៅជាមនុស្សទី១ក្នុងពិភពបាល់ទាត់របស់អ៊ីតាលីដែលមានមេរោគមួយនេះ។ដំណឹងនេះបានធ្វើឲ្យមានការប្រែប្រួលជាច្រើនអំពីការប្រកួតបន្តបន្ទាប់នៅ Serie Aនិង Champion League ផងដែរ៕
ប្រែសម្រួល៖Lee