យើងបានឃើញព័ត៌មានចចាមអារ៉ាមជាច្រើនកន្លងមកហើយថាកីឡាករខ្សែបម្រើឆ្នើមរបស់ក្លឹប Birmingham ដែលមានវ័យទើបតែ១៦ឆ្នាំកីឡាករ Jude Bellingham នឹងអាចផ្ទេរមកលេងជាមួយនឹងក្លឹបបិសាចក្រហម Man United បន្ទាប់ពីបានបង្ហាញទំរង់បានយ៉ាងល្អនៅលីកទី២របស់អង់គ្លេសនៅរដូវកាលនេះ។
គិតមកដល់ថ្ងៃចន្ទម្សិលមិញនេះកាសែតអង់គ្លេស The Mirror បានសរសេរថាឪពុកម្តាយរបស់កីឡាករ Bellingham ថែមទាំងត្រូវបានគេប្រទះឃើញធ្វើដំណើរមកដល់ទីលានហ្វឹកហាត់របស់ក្លឹបបិសាចក្រហម Man United ទៀតផងដែលវាពិតជាបានធ្វើឲ្យព័ត៌មានផ្ទេរនេះគឺកាន់តែច្បាស់ហើយនៅចុងបញ្ចប់រដូវកាលនេះ។
កីឡាករវ័យទើបតែ១៦ឆ្នាំរូបនេះបានកំពុងបង្កព្យុះភ្លៀងយ៉ាងខ្លាំងនៅក្នុងលីកទី២របស់អង់គ្លេសឲ្យក្លឹប Birmingham ដោយអាចរកបាន៤គ្រាប់ខ្លួនឯងនិងជួយមិត្តរួមក្រុមរកបានទៅដល់៣២លើកផងដែរ។កាលពីរដូវកាលមុន Bellingham ក៏ត្រូវបានគេដឹងដែរថាស្ទើរតែអាចនឹងផ្ទេរទៅ Borussia Dortmund ទៅហើយប៉ុន្តែដោយសារតែ Man United ចូលមកចចារទាន់ពេលវេលាទើបធ្វើឲ្យការសម្រេចចិត្តត្រូវបានពន្យាពេលរហូតមកដល់បច្ចុប្បន្ន៕
ប្រែសម្រល៖Lee