ភ្នំពេញ៖ វៀតណាមបានដាក់គ្រូពេទ្យជាជនជាតិខ្មែរម្នាក់ បម្រើការនៅមន្ទីរពេទ្យវៀតណាម ឲ្យនៅដោយឡែក នៅមន្ទីរពេទ្យមួយនាទីក្រុងហាណូយ ក្រោយពេលដែលគ្រូពេទ្យរូបនេះ បានព្យាបាលអ្នកជំងឺ ដែលមានវិជ្ជមាន Covid-19 ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក ថា ”មានការផ្សព្វផ្សាយ តាមបណ្តាញសង្គម អំពីគ្រូពេទ្យខ្មែរម្នាក់ បានដាក់ឲ្យនៅដោយឡែក នៅមន្ទីរពេទ្យមួយ នៅទីក្រុងហាណូយ តាមពត៌មាន ដែលទទួលបានសរសេរជាភាសាអង់គ្លេសថា “He is Cambodian doctor working in Vietnam ( Hanoi), his specialist in ENT, he treated patient confirmed with COVID-19 .he is Quaratin at hospital in HN“ បកប្រែខ្មែរ: គាត់ជាវេជ្ជបណ្ឌិតខ្មែរ បំរើការងារនៅវៀតណាម (ហាណូយ) គាត់មានឯកទេសខាងជំងឺ ត្រចៀក ច្រមុះ បំពង់ក គាត់បានព្យាបាល អ្នកជំងឺដែលបានបញ្ជាក់ថា មានវិជ្ជមាន COVID-19 គាត់តំរូវឲ្យដាក់ដោយឡែក នៅមន្ទីរពេទ្យទីក្រុងហាណូយ ៕