Home ព័ត៌មានកីឡា កុក បូរីស និយាយអ្វីខ្លះក្រោយ ភ្នំពេញក្រោន បានត្រឹមស្មើ ព្រះខ័នរាជស្វាយរៀង

កុក បូរីស និយាយអ្វីខ្លះក្រោយ ភ្នំពេញក្រោន បានត្រឹមស្មើ ព្រះខ័នរាជស្វាយរៀង

0

ខ្សែការពារកូនខ្មែរបារាំង កុក បូរីស បានបញ្ចេញមតិមួយចំនួនបន្ទាប់ពី ភ្នំពេញក្រោន បានស្មើគ្នាជាមួយ ព្រះខ័នរាជស្វាយរៀង ០ទល់០ ក្នុងជំនួបសប្តាហ៍ទី៤ ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ នាកីឡដ្ឋានស្មាតអរអេសអិន កាលពីម្សិលមិញ។

កីឡាករវ័យ ២០ឆ្នាំបាននិយាយថា៖ « នៅពេលដែលខ្ញុំឃើញ Esoh Paul Omogba ដណ្តើមបាល់ឈ្នះ Privat ក្នុងចំងាយប្រហែល៣០ម៉ែត្រពីទី ហើយខ្ញុំបានឃើញ ប៉ូលីន និង Ide ព្យាយាមប្រយុទ្ធនៅតំបន់កណ្តាល វាប្រៀបដូចជាសត្វសិង្ហលើទីលាន ។ ខ្ញុំអាចនិយាយបានថាក្រុមមួយនេះគឺខ្លាំងណាស់ ក្រុមមួយនេះអាចធ្វើឲ្យមានរឿងមួយកើតឡើងនៅ MCL សម្រាប់ឆ្នាំនេះ ព្រោះពួកយើងលេងជាក្រុម និងលេងដោយបេះដូង »។

គួបញ្ជាក់ផងដែរងថា គិតត្រឹមសប្តាហ៍ទី៤នេះ ភ្នំពេញក្រោន កំពុងមាន ១០ពិន្ទុក្នុងដៃ ឈរនៅកំពូលតារាង នឹងមិនទាន់របូតគ្រាប់បាល់នៅឡើយទេ ដោយក្រុម ព្រះខ័នរាជស្វាយរៀង ឈរលេខ២ មានពិន្ទុស្មើគ្នា៕

 

Previous articleស្លាប់ ៤នាក់ និងរបួស ១៩នាក់ ក្នុង​ហេតុ​ការ​ណ៍​គ្រោះ​ថ្នាក់​ច​រា​ចរ​ណ៍ នៅថ្ងៃទី ៨ មីនា
Next articleវិបត្តិកូរ៉ូណា! សម្ដេចតេជោ ប្រតិកម្មខ្លាំងៗក្រោយសារព័ត៌មានវៀតណាមចុះផ្សាយអាក្រក់ពីកម្ពុជា