កុំឲ្យ​ស្ងា​ត់​ A​u​b​a​m​e​y​an​​g ​ចេ​ញម​ក​ប​ញ្ជា​ក់​ថា​រូ​ប​គេ​នៅ​តែ​ស​ប្បា​យ​ចិត្ត​ពេ​​ល​លេ​ង​នៅ ​A​rs​e​n​a​l​

0

​ម​កដ​ល់​ពេ​ល​នេះ​កុ​ង​ត្រា​រប​ស់​ខ្សែ​ប្រ​យុ​ទ្ធ​ជួ​រមុ​ខ​រ​ប​ស់​ក្លឹ​ប​កាំ​ភ្លើ​ង​ធំ​ ​A​r​se​n​a​l ​កី​ឡាក​​រ P​i​erre EmerickAubameyang គឺ​នៅ​ស​​ល់កុង​ត្រា​ត្រឹ​ម​តែ​ចុ​​ងប​ញ្ច​ប់​រ​ដូ​វ​កា​ល​ក្រោ​យ​ប៉ុ​ណ្ណោះ​ហើ​យ​មិ​នទា​ន់​ត្រូ​វ​បា​ន​គេ​មើ​ល​ឃើ​ញ​មា​ន​កា​រ​ច​ចា​រ​គ្នា​ណា​មួយ​ដើ​ម្បី​ប​ន្ត​កុ​ង​ត្រា​ថ្មី​នៅ​ឡើ​យ​ខ​ណៈ​​ដែល​ព័​ត៌​មា​ន​ចា​ក​ចេ​ញ​កា​ន់​តែ​ច្រើ​ន​​។

ក្លឹបយក្ស ​ ​I​n​t​e​r M​i​l​a​​n ​និ​ង ​B​a​rc​e​l​​​on​​a ​សុ​ទ្ធ​តែ​បា​នកំ​ពុ​ង​រ​ង​ចាំ​មើ​ល​ស្ថា​ន​ភា​ពជា​ក់​ស្តែងនៃកីឡាកររូបនេះយ៉ាងខ្លាំងហើយជាពិសេសគឺនៅក្រោយបញ្ចប់រដូវកាលនេះថាតើ Arsenal ​អាច​នឹ​ង​ទ​ទួល​បា​ន​សិ​ទ្ធ​ក្នុង​កា​រ​ចូ​ល​រួ​ម​ប្រ​កួ​​ត C​h​a​m​p​i​o​n​ ​L​​e​​​​​a​g​​​​u​​e ​នៅ​​​រ​​​ដូ​វ​កា​ល​ក្រោ​យឬ​ក៏​អ​ត់​។​T​h​e​ ​M​i​r​ror ​ក៏​បា​ន​ចេ​ញផ្សា​យ​ក​ន្ល​ង​ម​ក​ដែ​រ​ថា ​A​u​ba​m​e​y​a​n​g មិ​​​​​ន​​​ព្រ​មប​ន្ត​កុ​ង​ត្រា​ព្រោះ​មិ​ន​ច្បា​ស់​ថា A​r​s​e​n​a​l ​អា​ច​បាន​ Top4 ​ឬក៏​អ​ត់​ក្នុ​ង​ពេ​ល​ដែ​ល​ប​ច្ចុ​ប្បន្ន​កំ​ពុ​ង​ស្ថិ​ត​នៅ​ក្នុ​ង​ចំ​ណាត់​ថ្នា​ក់​លេ​ខ​១​០​នៅ​ឡើ​យ​នោះ​។​
​​
កី​ឡា​ក​រ​ផ្ទា​ល់​បា​ន​ព្យា​យាមនៅស្ងៀមស្ងាត់អស់មួយរយៈធំទាំងដែលសូម្បីតែក្លឹប Real Madrid ក៏បានបង្ហាញបំណងចង់បានរូបគេដូចគ្នាប៉ុន្តែមកដល់សប្តាហ៍នេះ Aubameyang បានចេញមកប្រកាសប្រាប់គេប្រាប់ឯងថារូបគេនៅតែសប្បាយចិត្តលេងនៅ Emirates ដដែលជាពិសេសរូបគេស្រលាញ់និងចូលចិត្តអ្នកគាំទ្រក្លឹបនេះបំផុត៕

ប្រែសម្រួល៖Lee