Home ព័ត៌មានកីឡា ម៉ាត់ នូរុណ មិនអាចជួយក្រុមបានឡើយក្នុងជំនួបជាមួយ ប៉ូលីស ស្អែកនេះ

ម៉ាត់ នូរុណ មិនអាចជួយក្រុមបានឡើយក្នុងជំនួបជាមួយ ប៉ូលីស ស្អែកនេះ

0

ភ្នំពេញ៖ ការប្រកួតសប្តាហ៍ទី ៤ នៃលីគកំពូលកម្ពុជា រវាងក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ ហៅកាត់ប៉ូលីស ជាមួយ បឹងកេត វេលាម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋានខេមបូឌា អ៊ែវ៉េ នៅថ្ងៃទី០៧ ខែមិនា កីឡាករ ម៉ាត់ នូរុណ មិនអាចជួយក្រុមបានឡើយ ដោយមិនទាន់ជាសះស្បើយពីរបួស១០០ភាគរយ។

ម្ចាស់អាវលេខ១០ បានរងរបួសកំឡុងការប្រកួតជា ណាហ្គាវើលដ៍ នៅកីឡដ្ឋានខេមបូឌា អ៊ែវ៉េ កាលពីថ្ងៃទី ២៩ ខែកុម្ភៈ កន្លងទៅ ដោយកីឡាករ ម៉ាត់ នូរុណ បានប៉ះទង្គិចជាមួយគូប្រកួត ជាហេតុបណ្តាលឱ្យរូបគេត្រូវប្តូរចេញភ្លាមៗ។ ក្រោយការតាមដានអាការៈជំងឺ ពីក្រុមគ្រូពេទ្យប្រចាំក្លិបបានធ្វើការពិនិត្យឃើញថា នូរុណ មិនមានបញ្ហាអ្វីធ្ងន់ធ្ងរឡើយ ដោយ គ្រាន់តែឈឺសន្លាក់ ជង្គង់ ឆ្វេងរបស់ខ្លួន ដែលបានប៉ះទង្គិចប៉ុណ្ណោះ ហើយនឹងជាសះស្បើយវិញក្នុងរយៈពេល ១សប្តាហ៍ទៀត។

គួរឱ្យដឹងថា ម៉ាត់ នូរុណ បង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូង ៣ប្រកួតកន្លងមកឱ្យបឹងកេត និងរកគ្រាប់បាល់បាន ១គ្រាប់ ក្នុងជំនួប ១-១ ជាមួយអង្គរថាយហ្គឺរ កាលពីសប្តាហ៍ទី១កន្លងទៅ ៕

Previous articleជនជាតិចិន ៣នាក់ ដែលធ្វើឲ្យពលរដ្ឋភ្ញាក់ផ្អើល ពេញខណ្ឌសែនសុខ ពុំមែនករណីកូវីដ១៩ទេ គឺគ្រាន់តែភ័យខ្លាចខ្លួនឯងប៉ុណ្ណោះ
Next articleកម្ពុជា ត្រៀមកម្លាំងជាង ១ម៉ឺននាក់ ដើម្បីការពារសណ្ដា់ធ្នាប់ និងសុវត្ថិភាពក្នុងកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣