Juventus បាននឹងកំពុងបង្កើតនចំណាប់អារម្មណ៍របស់ពួកគេ ចំពោះខ្សែប្រយុទ្ធ Gabriel Jesus របស់ក្រុម Manchester City ។
កីឡាករអាយុ ២២ឆ្នាំរូបនេះ បានចុះកុងត្រាជាមួយមេឃខៀវ កាលពីឆ្នាំ ២០១៧ ហើយក្លិបបានចាត់ទុកខ្សែប្រយុទ្ធរូបនេះ ជាអ្នកជំនួសតំណែងយ៉ាងសាកសម បំផុត Sergio Aguero ដែលមានអាយុ ៣២ ឆ្នាំកាលពីខែកក្កដា។
អតីតខ្សែប្រយុទ្ធរបស់ក្លិប Palmeiras នឹងឈានដល់អាយុ ២៣ឆ្នាំ នាខែមេសា ខាងមុខ ។ ទន្ទឹមជាមួយគ្នានេះដែរ សេះបង្កង់ Juventus បានបញ្ជូនភ្នាក់ងារតាមដានរួចរាល់ហើយ ទៅតាមដានមើលការប្រកួតរវាង មេឃខៀវ និង West Ham ដោយពេលនោះ ក្លិប Man City បានឈ្នះ 2-0 ៕