Home សង្គម បងប្អូនបង្កើត ២នាក់ ជិះម៉ូតូទៅកាប់ជនរងគ្រោះ ២នាក់ប្ដីប្រពន្ធ ទាំងកណ្ដាលយប់ដើម្បីសងសឹក ព្រោះរឿងចឹងសោះ

បងប្អូនបង្កើត ២នាក់ ជិះម៉ូតូទៅកាប់ជនរងគ្រោះ ២នាក់ប្ដីប្រពន្ធ ទាំងកណ្ដាលយប់ដើម្បីសងសឹក ព្រោះរឿងចឹងសោះ

0

ភ្នំពេញ៖ ជនសង្ស័យ ២នាក់បងប្អូនបង្កើត បានជិះម៉ូតូឌុបគ្នាទៅកាប់ជនរងគ្រោះ ២នាក់ប្ដីប្រពន្ធ ដែលកំពុងដេកលង់លក់ ក្រោមផ្ទះពាក់កណ្ដាលអាធ្រាត ដោយចោទថា ពួកគេចេះអំពើអាបធ្មប់ និងជាដើមហេតុ បណ្ដាលឲ្យម្ដាយខ្លួនឈឺស្លាប់ ទើបកើតជាគំនុំសងសឹកបែបនេះ។ ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង ១១យប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ក្នុងឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ ។

ជនសង្ស័យទី១. ឈ្មោះ ម៉ម អែម ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិធ្នោះឃុំអង្គកែវ ស្រុកទ្រាំង មានមុខរបរកម្មករសំណង់ និងទី២. ឈ្មោះម៉ម អន ហៅពោត ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា មានមុខរបរកម្មករសំណង់ បានប្រដាប់ដោយកាំបិតក្រង៉ុក នឹងម៉ូតូមួយគ្រឿងបានដឹកគ្នាចូលទៅ កាប់ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ដែលកំពុង ដេកនៅលើគ្រែក្រោមផ្ទះក្នុងភូមិឃុំជាមួយគ្នា បណ្តាលអោយមានរបួសជាទម្ងន់។ បន្ទាប់មកជនរងគ្រោះទាំង ២នាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី។ ដោយជនរងគ្រោះមានឈ្មោះ មាស សាម៉ន អាយុ៥៦ឆ្នាំ មានមុខរបរកសិករ (ប្តី) និងជនរងគ្រោះឈ្មោះ វា ស្រី អាយុ៥៧ឆ្នាំ មុខរបរកសិករ (ប្រពន្ធ)។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ម អន ហៅ ពោត (ម្ចាស់ម៉ូតូ) ដកហូតម៉ូតូ ១គ្រឿង ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ម៉ម អែម បានគេចខ្លួនបាត់ស្រមោល ។ ចំពោះមូលហេតុ ដោយសារជនបង្កចោទជនរងគ្រោះថា ជាគ្រូធ្មប់ធ្វើឲ្យម្តាយខ្លួនឈឺ រហូតដល់ស្លាប់ ៕

Previous articleសេះបង្កង់ ចង់បានខ្សែប្រយុទ្ធឆ្នើមម្នាក់របស់មេឃខៀវ
Next articleCMAC និងអង្គការ NPA ចុះ MoU លើគម្រោង​បោសសម្អាត ​គ្រាប់បែក​ចង្គោម ដែលមានថវិកាគាំទ្រគម្រោងជាង ១លានដុល្លារ