ភ្នំពេញ ៖ នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២០ មានជនបរទេសម្នាក់ បានមកកាន់ការិយាល័យស៊ើបអង្កេត និង អនុវត្ត នីតិវិធីផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គោលបំណងសុំឲ្យសមត្ថកិច្ច ជួយបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ព្រោះរូបគេស្នាក់នៅលើសទិដ្ឋាការ ស្នាក់នៅ (ទិដ្ឋាការស្នាក់នៅ ផុតកំណត់ ថ្ងៃទី ២២.០១.២០១៧) ។
ជនបរទេសនោះឈ្មោះ YOO HONG YUL ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិកូរ៉េ ។ ជនជាតិកូរ៉េរូបនេះ ចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២២.១២.២០១៦ តាមច្រកអន្តរជាតិប៉ោយប៉ែត គោលបំណងធ្វើការ។
បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ និងគ្មានការងារធ្វើ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕