Home ព័ត៌មានកីឡា Premier League កំពុង​ពិ​ចា​រ​ណា បិទ​ទ្វារ​ការ​ប្រ​កួត​នា​នា ដោយ​សារ​កូរ៉ូ​ណា​ដូច​នៅ​អ៊ី​តា​លី

Premier League កំពុង​ពិ​ចា​រ​ណា បិទ​ទ្វារ​ការ​ប្រ​កួត​នា​នា ដោយ​សារ​កូរ៉ូ​ណា​ដូច​នៅ​អ៊ី​តា​លី

0

កាសែតអង់គ្លេស The Sunsportsនៅថ្ងៃនេះបានសរសេរថា ប្រធានលីកកំពូលអង់គ្លេស បានធ្វើការផ្ញើលិខិតមួយច្បាប់របស់ខ្លួន ទៅកាន់ក្លឹបនានា ដោយព្រមានថារូបលោកអាចនឹងធ្វើការសម្រេចចិត្ត ក្នុងការដំណើរការប្រកួតទាំងឡាយ នៅក្នុងលីកនាពេលខាងមុខ ដោយការបិទទ្វារ ដូចទៅនឹងអ្វីដែលអ៊ីតាលីកំពុងធ្វើដែរ។

ប្រភពដដែលនេះ បានថែមទាំងសរសេរទៀតថា ការសម្រេចចិត្តនេះនឹងអាចធ្វើឲ្យ Liverpoolលើកពានរង្វាន់របស់ខ្លួនជាលើកដំបូងដោយមិនមានមនុស្សចូលរួមទស្សនាដោយផ្ទាល់ឡើយ។គួរឲ្យដឹងដែរនៅអ៊ីតាលីគិតត្រឹមយប់ថ្ងៃអង្គារ ការប្រកួតទាំងអស់គឺត្រូវធ្វើឡើងដោយការបិទទ្វារកីឡាដ្ឋាន រហូតដល់ថ្ងៃទី៣ ខែមេសា។

មកដល់ពេលនេះ អ្នកឆ្លងជំងឺកូរ៉ូណាដ៏កាចសាហាវនេះមានចំនួន ៩៥០០០នាក់ហើយ នៅទូទាំងពិភពលោក ចំណែកឯនៅក្នុងប្រទេសអង់គ្លេស ចំនួនអ្នកស្លាប់បានកើនទៅដល់៨៧នាក់និងអ្នកឆ្លង៣០០០នាក់ផងដែរ៕

ប្រែសម្រួល៖Lee

Previous articleតា​រា​ចម្រៀង​ល្បី​ឈ្មោះ​ក្នុង​ទ្រ​នំ​ហង្ស​មាស ព្រាប សុវត្ថិ ​បង្ក​ការរំខាន​ដល់​ពល​រដ្ឋ​ជាង ៧០គ្រួ​សារ​ស្ទើរ​រាល់ថ្ងៃ
Next articleថ្ងៃទី៤ មីនា បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន ១៤ករ​ណី ឃាត់​ជន​សង្ស័យ​ខ្លួន ២៤នាក់