ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះក្នុងទ្រនំហង្សមាស ព្រាប សុវត្ថិបង្កការរំខាន ដល់ប្រជាពលរដ្ឋជាង ៧០គ្រួសារស្ទើររាល់ថ្ងៃ នៅចំណុចផ្លូវលំ ក្រុម៣ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រហូតដល់មានផ្ទុះការតវ៉ា កាលពីវេលាម៉ោង១និង១៥នាទី រសៀលថ្ងៃទី៤ខែមីនាឆ្នាំ២០២០ សុំឲ្យអាជ្ញាធរជួយរកដំណោះស្រាយជូនពួកគាត់ ។
តំណាងប្រជាពលរដ្ឋប្រមាណជាង ៧០គ្រួសារបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យពួកគាត់ ផ្ទុះការតវ៉ាសុំឲ្យអាជ្ញាធរជួយដោះស្រាយនោះ គឺដោយសារតែពួកគាត់ក្តៅក្រហាយ នឹងបុគ្គលម្នាក់ឈ្មោះ ព្រាប សុវតិ្ថ ដែលជាតារាចម្រៀងដ៍ល្បីឈ្មោះម្នាក់ ប្រចាំផលិតកម្មហង្សមាស តែងតែបង្កការរំខាន ដល់ពួកគាត់ស្ទើររៀងរាល់ថ្ងៃ។ ដូច្នេះហើយ ពួកគាត់ស្នើសុំអាជ្ញាធរមូលដ្ឋានជួយដោះស្រាយជាមួយលោក ព្រាប សុវត្ថិ មាន៤ ចំណុច គឺ៖
១ – ឈប់ ឲ្យគាត់ធ្វើរបងបំពានលើផ្លូវ សាធារណៈ
២ – ឈប់ ធ្វើរោងឈើបិតផ្លូវ
៣ – ឈប់ ចតរថយន្ត បិតផ្លូវ គ្មានសណ្តាប់ធ្នាប់
៤ – ឈប់ រោទិ៍សំឡេងរថយន្តលាន់ខ្លាំងដេកពួនមិនបាន៕







