FA បញ្ជាក់​ថា​ប្រ​កួត​រវាង Arsenal និង Man City ត្រូវ​លើក​​ថ្ងៃ​

0

ក្រោយខកខានការប្រកួតប៉ះគ្នា ជាលើកដំបូង ក្រោមការដឹកនាំរបស់លោក Arteta ជាមួយនឹងក្រុមចាស់របស់ខ្លួនគឺ Man City នោះនៅពេលនេះទាំង Arsenal និង Man City បានស្នើទៅ FA រូចហើយថា គេនឹងអាចប្រកួតគ្នាឡើងវិញ នៅថ្ងៃពុធក្រោយនេះហើយ។

ការប្រកួតលើទឹកដី Etihad មានន័យថា ជាការវិលត្រឡប់វិញលើកដំបូង របស់លោក Mikel Arteta ទៅកាន់ Man City ក្រោយបានសម្រេចចិត្តចាកចេញពីទីនេះ ទៅធ្វើការជាមួយនឹង Arsenal នោះ។ជាក់ស្តែងក្រុមទាំងពីរ គួរតែបានប៉ះគ្នាតាំងតែពីថ្ងៃអាទិត្យ ប៉ុន្តែដោយសារតែ Man City ត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup ទើបមានការសម្រេចចិត្តប្តូរពេលវេលាបែបនេះ។

តាមការអះអាងរបស់ FA និងការចេញផ្សាយដោយ The Mirror នៅថ្ងៃនេះបានសរសេរថា ការពន្យាពេល និងសម្រេចចិត្តធ្វើការប្រកួតនៅថ្ងៃពុធជំនួសវិញនោះ គឺដោយសារតែមិនចង់បានក្រុម Man City នឹងអាចមានការប្រកួតញឺកពេកនៅចុងរដូវកាល៕

ប្រែសម្រួល៖Lee