ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្រ្ត បានណែនាំឲ្យយុវជនយុវជនចេះថ្លឹងថ្លែង រវាងទង្វើផ្ទាល់ខ្លួន និងផលជះនៃទង្វើនោះ ចំពោះសិល្បៈវប្បធម៌ជាតិខ្លួន។
អ្នកតំណាងរាស្រ្តវ័យក្មេង ហ៊ុន ម៉ានី លើកឡើងថាតើ “យុវជនដេីម្បីវប្បធម៌ជាតិ” ជាអ្វី?” ចំពោះខ្ញុំ ក្នុងន័យជាក់លាក់មួយ វាជាការចេះថ្លឹងថ្លែង រវាងទង្វេីផ្ទាល់ខ្លួន និងផលជះនៃទង្វេីនោះ ចំពោះសិល្ប:វប្បធម៌ជាតិខ្លួន។
លោកបន្តថាពិតណាស់ រាជរដ្ឋាភិបាលតែងបានគាំទ្រ និងបានផ្តល់ឤទិភាពខ្ពស់ ចំពោះវិស័យវប្បធម៌ ដោយចាត់ទុកថាវប្បធម៌ គឺជាព្រលឹងជាតិ និងជាអត្តសញ្ញាណជាតិ។
លោក ហ៊ុន ម៉ានី បានបន្ថែមថា ទន្ទឹមនឹងនេះ ការចេះថ្លឹងថ្លែង ពិចារណាចំពោះសកម្មភាព ឬកាយវិ ការរបស់ខ្លួន ជាលក្ខណៈបុគ្គល គឺជាការចូលរួមចំណែកក្នុងរក្សាតម្លៃនៃវប្បធម៌ ព្រោះភាពអន់ថយនៃសីលធម៌ និងគុណធម៌សង្គម ដែលស្តែងចេញពីទង្វេីបុគ្គល នឹងប៉ះពាល់និរន្តភាពនៃវប្បធម៌៕