Home ព័ត៌មានកីឡា មានតែ ភ្នំពេញក្រោន បន្តរក្សាសំណាញ់ទីមិនឲ្យរបូតក្រោយចប់សប្តាហ៍ទី៣

មានតែ ភ្នំពេញក្រោន បន្តរក្សាសំណាញ់ទីមិនឲ្យរបូតក្រោយចប់សប្តាហ៍ទី៣

0

ភ្នំពេញ៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០២០ សប្តាហ៍ទី៣ បានបញ្ចប់ ខណៈដែលក្រុម ភ្នំពេញក្រោន បានយកឈ្នះលើ អាស៊ីអឺរ៉ុប យូណាយធីត ៦ទល់០ បន្តឈរកំពូលតារាង។

បន្ទាប់ពីរកបានជ័យជម្នះ ៦គ្រាប់ មិនឲ្យតដៃបាននេះ ធ្វើឲ្យក្រុមជើងឯក ៥ សម័យកាល ក្លាយជាក្រុមមិនទាន់របូតគ្រាប់បាល់នៅឡើយទេ ពោលគឺ សរុបទាំងបីសប្តាហ៍កន្លងមករកបាន ១៦គ្រាប់។ ចំណែកក្រុម កងយុធពលខេមរភូមិន្ទ បានរបូតសំណាញ់ទីរបស់ខ្លួន ក្រោយបរាជ័យក្រោមថ្វីជើង ព្រះខ័នរាជស្វារៀង ដោយលទ្ធផល ២ទល់០ ។ ដូច្នេះគិតត្រឹមសប្តាហ៍ទី៣នេះ មានតែក្រុម ភ្នំពេញក្រោន ប៉ុណ្ណោះដែលមិនទាន់មានក្រុមណាអាចស៊ុតបញ្ខូលទីបាន។

សូមបញ្ជាក់ផងដែរថា ក្រោយពីបានឆ្លងកាត់ការប្រកួត ៣លើក កន្លងមកនេះ ភ្នំពេញក្រោន ឈ្នះទាំង ៣លើក ដោយមាន ៩ពិន្ទុក្នុងដៃ ឈរកំពូលតារាង តាមពីក្រោយក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង ដោយមានពិន្ទុស្មើគ្នា៕

Previous articleសម្តេច​តេជោចង់ឲ្យពលរដ្ឋបានស្នាក់នៅសណ្ឋាគារ​លំដាប់ផ្កាយ ខណៈទេសចរណ៍ក្រៅស្រុកធ្លាក់ចុះ
Next articleArteta ៖កីឡាករខ្សែប្រ​យុទ្ធ​ជួ​រ​មុ​​ខស្ទើ​រ​ទាំ​ង​អ​​ស់នឹ​ង​ល​ក់​ចេ​ញ​បើ​ក្លឹ​ប​មិ​ន​អា​ច​លេ​ង​នៅ​ Champion League