ភ្នំពេញ៖ សម្តេចតេជោ ចង់ឲ្យសណ្ឋគារលំដាប់ផ្កាយ ទម្លាក់ថ្លៃ ដល់ ៥០ភាគរយ ដើម្បីឲ្យប្រជាពលរដ្ឋយើង អាចមានឱកាសស្នាក់នៅសណ្ឋាគារលំដាប់ដូចគេដូចឯង ខណៈដែលភ្ញៀវទេសចរណ៍ កំពុងធ្លាក់ចុះ ។ នេះបើតាមប្រសាសន៍សម្តេចនៅព្រឹកថ្ងៃចន្ទទី២ ខែមីនា ឆ្នាំ២០២០នេះ ក្នុងវេទិកាអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ១,៥៨៩នាក់ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។