Solskjaer ចាប់ផ្តើមពិភាក្សាជាមួយនឹង Henderson ភ្លាមក្រោយស្មើ Everton យប់មិញ

0

ការប្រកួតស្មើយប់មិញនេះម្នាក់ៗនាំចាប់អារម្មណ៍បំផុតទៅលើកីឡាករអ្នកចាំទីអេស្បាញជម្រើសទី១របស់បិសាចក្រហម Man United ក្រោយពេលដែលបានធ្វើឲ្យរបូតបាល់១គ្រាប់ដំបូងដែលមិនគួរឲ្យកើតមានតាំងតែពីនាទីទី៣នៃការប្រកួតនៅទឹកដី Everton។

កាសែតអង់គ្លេស The Mirror នៅថ្ងៃនេះបានសរសេរថាគ្រូបង្វឹកក្លឹបបិសាចក្រហមលោក Ole Solskjaer ក្រោយចប់ការប្រកួតនៅតែបានអះអាងទៀតថា David de Gea នឹងនៅតែបន្តជាអ្នកចាំទីជម្រើសទី១ដដែលសម្រាប់ក្លឹបដដែលប៉ុន្តែមានការអះអាងជាច្រើនពីសំណាក់ក្រុមអ្នកគាំទ្រថាក្លឹបអាចនឹងពិចារណាក្នុងការជំនួសកីឡាករអ្នកចាំទីអេស្បាញរូបនេះជាមិនខាន។

ប្រភពដដែលនោះក៏បានសរសេរដែរថាក្លឹបក្រោមការដឹកនាំរបស់លោក Solskjaer កំពុងចាប់ផ្តើមសុំធ្វើការចចារជាមួយនឹងអ្នកចាំទីអង់គ្លេស Dean Henderson ហើយក្នុងពេលនេះដែរដើម្បីពិនិត្យមើលលទ្ធភាពក្នុងការផ្ទេរពី Sheffield United មកកាន់ទឹកដី Old Trafford៕

ប្រែសម្រួល៖Lee